ទីតាំងល្បែងទ្បូតូ មាន់អនទ្បាញគ្រប់ប្រភេទ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ នៅក្រោយយឿត្រីព្រែកព្នៅជាប់ តារាងបាល់ផ្ទះផ្សារព្រែកព្នៅថ្មី សូមអាជ្ញាធរសមត្ថកិច្ច មេត្តាចូលចុះបង្ក្រាបបទល្មើសនេះផង

Pakaasea9$


 ភ្នំពេញា÷ វង់ល្បែងសុីសងមួយកន្លែងបើកដំណើរការលេងយ៉ាងពេញបន្ទុកស្ថិតនៅក្រោយយឿត្រីព្រែកព្នៅជាប់ តារាងបាល់ផ្ទះផ្សារព្រែកព្នៅថ្មី សូមអាជ្ញាធរសមត្ថកិច្ច មេត្តាចូលចុះបង្ក្រាបបទល្មើសនេះផងសូមកុំស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។

ទង្វេីនេះ ហាក់ផ្ទុយពីបំរាម ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញសេចក្តីប្រកាស ឱ្យអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

ចំពោះទីតាំងខាងលេីនេះ ត្រូវបានអ្នកចូលទៅលេង បង្ហើបថាមាន ល្បែងទ្បូតូ មាន់អនទ្បាញពេញបន្ទុក ពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងភ្លេចគិតពីកម្រឹតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឈ្លោះ ប្រកែក ទាស់ទែងវាយប្រពន្ធកូនក៏មាន ។ ចំពោះទីតាំងល្បែងសុីសងខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top